etiqa-logo
អំពីយើងខ្ញុំ

ក្រុមហ៊ុន អេទីកា ដែលជាសមាជិកមួយនៃសម្ព័ន្ធមេយប៊ែង គឺជាក្រុមហ៊ុនធានារ៉ាប់រងអាស៊ានឈានមុខគេ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ អេទីកា គឺជាក្រុមហ៊ុនតែមួយគត់ ដែលផ្តល់សេវាធានារ៉ាប់រងគ្រប់ប្រភេទ និងTakaful ដែលស្ថិតនៅក្រោមសម្ព័ន្ធមេយប៊ែង ហើយក៏ជាក្រុមហ៊ុន ធានារ៉ាប់រងទូទៅ និងTakaful ដែលឈានមុខគេ នៅប្រទេសម៉ាឡេស៊ីដែរ។ លើសពីនេះទៅទៀត អេទីកា គឺជាក្រុមហ៊ុនធានារ៉ាប់រង ដែលធំជាងគេបង្អស់ លើផ្នែកសេវាកម្មធានារ៉ាប់រងទៅលើអតិថិជនរបស់ធនាគារ និងផ្នែកសេវាធានារ៉ាប់រងតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសម៉ាឡេស៊ី។ អេទីកា ក៏ជាក្រុមហ៊ុនធានារ៉ាប់រងតាមប្រព័ន្ធអ៊ីនធឺណិត ដែលឈានមុខគេនៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តឈានមុខគេ នៅប្រទេសហ្វីលីពីន ផងដែរ។

នៅអេទីកា សេចក្តីប្រាថ្នារបស់យើងគឺ “យើងចង់ធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន”។ ហេតុដូច្នេះហើយយើងតែងតែស្វែងរកវិធីថ្មីៗដើម្បីធ្វើឱ្ យផលិតផល និង សេវាកម្ម របស់យើង ងាយស្រួល និងឆាប់រហ័ស ដូចជាការទាមទារសំណង ទិញផលិតផលណាមួយ ឬការទូទាត់បុព្វលាភ និងផ្តល់ជូនអតិថិជនរបស់យើងនូវកាប្រឹក្សាល្អបំផុត លើផលិតផលដែលសមស្រប សម្រាប់តម្រូវការធានារ៉ាប់រងរបស់លោកអ្នក។

ចក្ខុវិស័យរបស់យើងខ្ញុំ

យើងខ្ញុំមានគោលបំណងក្លាយជាអ្នកផ្ដល់សេវាធានារ៉ាប់រងឈានមុខគេដោយប្រើប្រាស់បច្ចេកវិទ្យា និង ការខិតខំប្រឹងប្រែងដោយក្រុមការងារដែលមានឥទ្ធិពលខ្ពស់។

បេសកម្មរបស់យើងខ្ញុំ ការសន្យារបស់យើងខ្ញុំ

ផ្ដល់តាមតម្រូវការបស់អ្នកដែលពាក់ព័ន្ធទាំំងអស់តាមរយៈគុណតម្លៃរួមតែមួយ

គោលបំណងរបស់យើងខ្ញុំ

យើងខ្ញុំចង់ធានាបានថា​ អតិថិជន និងអ្នកជំនាន់ក្រោយរបស់ពូកគាត់ មានជីវភាពកាន់តែប្រសើរឡើង ដោយផ្ដល់ជូនដំណោះស្រាយ សម្រាប់តម្រូវការជាក់លាក់ ជ្រៀតចូលក្នុងបេះដូងនិងគំនិតអតិថិជន និង ផ្ដល់សេវាកម្មដ៍ល្អឥតខ្ចោះតាមរយៈកាបន្តធ្វើឱ្យប្រសើរឡើងឥតឈប់ឈរ។

ស្វែងយល់បន្ថែមអំពីយើងខ្ញុំ

ក្រុមការងាររបស់យើងខ្ញុំ

ជួបជាមួយក្រុមអ្នកដឹកនាំប្រតិប្តិការរបស់ ក្រុមហ៊ុន អេទីកា នៅប្រទេសកម្ពុជា ដែលប្រកបដោយយុទ្ធសាស្ត្រ និងមានប្រសិទ្ធិភាពដើម្បីផ្ដល់នូវគុណតម្លៃដល់អតិថិជននិងម្ចាស់ភាគហ៊ុន

ការងារ ជាមួយអេទីកា

ចូលរួមក្រុមដ៏អស្ចារ្យរបស់យើង

ទីតាំងរបស់យើងខ្ញុំ

អគារ មេយប៊ែង (ជាន់ទី៣)
លេខ ៤៣ វិថីព្រះនរោត្តម
សង្កាត់ផ្សារថ្មី៣
ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

រក្សាសិទ្ធគ្រប់យ៉ាងដោយអេទីកា v2.7.0
maybank-group